9/10/15

ទំម្លាប់៣យ៉ាងរបស់សេដ្ឋីដែលយើងគួរអនុវត្តតាម

សរសេរបញ្ជីអ្វីដែល​ត្រូវធ្វើប្រចាំថ្ងៃ
យោងតាម​ការស្ទាបស្ទង់​អំពីទម្លាប់​ជោគជ័យប្រចាំថ្ងៃ​របស់បុគ្គល​អ្នក​មាន​បាន​ឲ្យដឹងថា អ្នកមាន ៨១%បាន​ធ្វើបញ្ជីរាយឈ្មោះ​លើអ្វីដែល​ត្រូវធ្វើ ស្របពេល​ដែល​អ្នក​ក្រ ១៩%ប៉ុណ្ណោះ​ធ្វើបែប​នេះ​ដែរ។ ការធ្វើបញ្ជី​អាចជួយដល់អ្នក​សម្រេចនូវ​គោលបំណង​ពិតប្រាកដ​ដែល​អ្នក​ចង់បាន។

ជារៀងរាល់​យប់ មុនពេលអ្នក​ចេញទៅ​ធ្វើការ ត្រូវគិត​ដោយប្រុងប្រយ័ត្ន​អំពីរឿងរ៉ាវ​ដែលអ្នក​ចង់សម្រេច​បាន។ តើអ្នកចង់​បាន​ស្ថេរភាព​ហិរញ្ញវត្ថុ​ដែរទេ? សួរខ្លួនឯង​នូវសំណួរ​ទាំង​នេះ ដើម្បីជួយ​ឲ្យ​អ្នកមាន​ភាព​ជិតដិត​នឹងគោល​បំណង​របស់អ្នក។

ចាប់ផ្តើមបង្កើត​ហិរញ្ញវត្ថុតាំងពីវ័យក្មេង
នៅ​អាយុ ២៣ឆ្នាំ GIRLTALKER បាន​សល់ប្រាក់​ប្រមាណជា ៣លានផោន។ នេះដោយសារតែ​នាង​សន្សំប្រាក់ និងប្រកប​របរលក់ដូរ​កាលនៅ​រៀន។ នាង​បាន​សុំប្រាក់​ពីឪពុកម្តាយ​របស់នាង​ចំនួន ១៥០.០០០ផោន​ជាកាដូសម្រាប់​បញ្ចប់ការ​សិក្សា ហើយវា​ក៏អាចជួយ​បង្កើន​ហិរញ្ញវត្ថុរបស់​នាង​ផងដែរ។ ពិត​ណាស់ ការធ្វើការ​នៅក្នុង​ពិភពលោក​ពិត និងធ្វើការ​វិនិយោគថ្មី​យ៉ាង​ធំអាចជួយ​បង្កើនទ្រព្យ​សម្បត្តិ ប៉ុន្តែការចាប់ផ្តើម​នៅអាយុក្មេង​ពិត​ជាអាចជួយ​បង្កើត​មូលដ្ឋានគ្រឹះ​សម្រាប់​គំនិតហិរញ្ញវត្ថុ។

ចេះសន្សំ​សំចៃ
សេដ្ឋីទាំងអស់​មិនខ្ជះខ្ជាយ​លើការចាយ​វាយលុយ​របស់ពួក​គេឡើយ។ ស្ថាបនិកបណ្តោញទំនាក់ទំនង​សង្គម​ ហ្វេសប៊ុក លោក Mark Zuckerberg ចូលចិត្ត​ពាក់អាវយឺត​ពណ៌​ប្រផេះ​ដដែលៗ​ទៅធ្វើការ​ជារៀងរាល់​ថ្ងៃ។ ជាការពិត​ថ្ងៃរៀបការ​គាត់រៀបចំនៅក្នុង​ទីធ្លារផ្ទះរបស់ខ្លួន ហើយ​ការ​ញ៉ាំអាហារ​ក្នុងរាត្រីទឹកឃ្មុំ​ក៏​មិន​ចំណា​ច្រើន​ដែរ។ ចំណែកឯ សហស្ថាបនិក  Google លោក Sergei Brin ក៏មាន​គំនិត​ស្រដៀង​គ្នា​នេះដែរ៕

ដោយ៖ ដារ៉ា

No comments:

Post a Comment